This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, March 19, 2012

សញ្ញាសម្ងាត់!


ប្តីប្រពន្ធ​ ២នាក់ មានកូនស្រី៣។ ពួកគាត់​ចិញ្ចឹម​បី​បាច់​​ថែទាំ និង​ស្រ​ឡាញ់​​កូនៗ​យ៉ាង​ខ្លាំង។ លុះ​ដល់​​វ័យ​​​រៀប​​ការ​ បង​ប្អូន​ស្រី​ ៣​នាក់ បាន​ស្រុះ​ស្រួល​​រៀប​​ការ​​ក្នុង​ថ្ងៃតែមួយ។
បន្ទាប់ពីរៀបការ​ហើយភ្លាម ប្តីប្រពន្ធ​ទាំងពីរ ក៏បាន​ហៅកូនស្រី​មកជួប​ មុន​ពេលពួកគេ​ធ្វើដំណើរទៅក្រេប​ទឹកឃ្មុំ។ អ្នកទាំងពីរ​បានផ្តែផ្តាំ​កូនៗថាៈ ពេលទៅហើយ មានរឿងអ្វី​ កូនត្រូវផ្តល់សញ្ញាសម្ងាត់​​តាមរយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើទំព័រ​ កាសែតណា!។

៣ថ្ងៃក្រោយ ក៏ទទួលបាន “សញ្ញាសម្ងាត់” កូនស្រីទី១ ផ្ញើសារ​ខ្លីថាៈ “STAR CRUISE” ។ ប្តីប្រពន្ធ​ ២នាក់ នាំគ្នា​យក​កាសែត​មកមើល​ត្រង់​ទ័ព័រ​ផ្សាយពាណិជ្ជកម្ម​ ឃើញសរសេរថាៈ

- STAR CRUISE ជានាវាចរណ៍ៈ ធំ ទូលាយ ខ្លាំងក្លា ល្បឿនលឿន​ និងសេវាកម្ម​ល្អគាប់ចិត្ត។ ពួកគាត់​សប្បាយចិត្តណាស់!

- ៥ថ្ងៃក្រោយ ក៏ទទួលបាន​ “សញ្ញាសម្ងាត់” របស់កូនស្រីទី២ សរសេរថាៈ NESCAFE ។ បើកទ័ព័រផ្សាយពាណិជ្ជកម្ម​មើល​ឃើញថាៈ

- NESCAFE ឱជារស​ដ៏អស្ចារ្យ​ ដល់ដំណក់​ចុងក្រោយ!

៧ក្រោយ​ ក៏ទទួល​បានសាររបស់​កូនស្រីពៅ​ ដែល​សមណព្វចិត្តជាងគេៈ

- CATHAY PACIFIC ។ បកប្រែតាមទ័ព័រ​ពាណិជ្ជកម្ម​សរសេរថាៈ សេវាកម្ម​ ៧ថ្ងៃ មួយសប្តាហ៍​ ៣ជើង ហោះហើរ​ក្នុង១ថ្ងៃ។

ស្តី្រជាប្រពន្ធស្រែកៈ ពុទ្ធោ! ពុកវា ហៅឡានពេទ្យ​ឲ្យលឿនឡើង!!!

ធ្វើស្អី​ កាត់ហ្នឹង!


បុក្គលិក​អគ្គិសនី​យកវិក័យ​ប័ត្រ​ មកទារថ្លៃ​អគ្គិសនី ជួបតាចាស់​ម្នាក់​ជាម្ចាស់ផ្ទះ។ តាចាស់ពោលៈ
- អ្ហេ! ម៉េចក៏ពួកឯងចេះតែកាត់ភ្លើងអីចឹង ពិតជា​ពិបាកយល់មែន! អញឃើញពួកឯង​បង្កើត​ភ្លើង​ពីគ្រប់ប្រភពៈ ម៉ាស៊ីន​ប្រើ​ប្រេង ​ប្រើទឹក (វារីអគ្គិសនី) ហើយឮសូរថា ចង់ប្រើខ្យល់ទៀត។

- បាទ! មែនហើយលោកតា! ពួកខ្ញុំ​ មិនដែល​កាត់ស្អីផ្តេសផ្តាស ក្រៅពីរបស់ខ្លួនបង្កើតឯណា?

អ្នកណារឹងរួស​ជាងអ្នកណា?


នៅថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី។ ក្រោយ​ពីសែន​​ដូនតា​រួច បុរស​​ជន​បទ​​ម្នាក់​​ជិះ​ម៉ូតូ​​មក​លេង​ទី​ក្រុង​។ ពេល​​ចូល​ជិត​ដល់​​ទី​ក្រុង ក៏​ឃើញ​ប៉ូលីស​ចរាចរ​ គាត់​ក៏​បង្កើន​ល្បឿន​​បន្ថែម។ ឃើញដូច្នេះ​ ប៉ូលីស​សង្ស័យ​ក៏ឡើង​ម៉ូតូ​ប្រដេញតាម។ ពេល​តាមទាន់​ ក៏ត្រួតពិនិត្យ​លិខិតស្នាម រួចពោលថាៈ
- អ៊ុំឯងពិតជារឹងរួសមែន! អ៊ុំគ្មានអ្វីខុសសោះ ហេតុដូចម្តេច​បានជាឃើញខ្ញុំ អ៊ុំ​បើកលឿនដូច្នេះ ហើយពេលខ្ញុំ​ធ្វើសញ្ញាឲ្យឈប់ អ៊ុំមិនចង់ឈប់ទៀត។

- មិនដឹងអ្នកណារឹងរូសជាងអ្នកណាទេ! ថ្ងៃចូលឆ្នាំ​ដំបូង​ គ្មាន​អ្នកណា​ចង់ជួបគ្នា​លោកឲ្យស៊យពេញ១ឆ្នាំនោះ។ ខ្ញុំឃើញ​លោក ខំបើកគេច​ប៉ុណ្ណឹងហើយ លោកឯងនៅតែ​ដេញតាម​ទៀត។ ពិតជាស៊យ​ពេញ១ឆ្នាំហើយខ្ញុំ!!!

Monday, March 5, 2012

ចាំបាច់សួរ!




ក្នុងពិធីអន្ទងហៅព្រលឹងប្តីដែលបានស្លាប់។ ព្រលឹងប្តីប្រាប់ប្រពន្ធឲ្យផ្ញើបារី ព្រោះខ្លួនគេឃ្លានណាស់។ ប្រពន្ធក៏ពោលៈ
- តើឲ្យផ្ញើបែបណាទៅ បើមិនដឹងបងនៅឯណាផង? តើឋានសួគ៌ ឬ ឋាននរក?
- ប៉ុណ្ណឹងក៏សួរដែរ (គ្រូហៅព្រលឹងឆ្លើយ) បើនៅឋានសួគ៌ នោះគាត់ប្រាកដជាសុំថែម ដែកកេះ ឬ ឈើគូសហើយ៕
- ពុទ្ធោ! ប្តីសម្លាញ់!!!

ប្រៀបធៀប!


ក្នុងម៉ោងបង្រៀនជីវវិទ្យា។ គ្រូនិយាយពន្យល់មេរៀនដល់សិស្សៈ

...នៅពេលដែលមនុស្សយើងធ្វើសកម្មភាពរួមភេទនេះ នឹងចំណាយអស់ឋាមពលប្រមាណនឹងការរត់លឿន ចម្ងាយ
៣គីឡម៉ែត្រ...!
ស្រាប់តែក្រឡេកនៅចុងថ្នាក់ ឃើញសិស្សម្នាក់ អង្គុយហាមាត់ស្ងាប ក៏ខឹង ហើយស្រែកសួរៈ
- ណែ៎ ប្អូន! យប់មិញធ្វើស្អី បានជាថ្មើនេះ អង្គុយស្ងាបអីចឹង?
- បាទ បាទ! លោកគ្រូ មកពីយប់មិញ ខ្ញុំត្រូវបង្ខំរត់ដល់ទៅ ៩ គីឡូម៉ែត្រ ឯណោះ!
- អូម៉ាយហ្គត់!!!

Friday, March 2, 2012

អ្វីចិញ្ចឹម​គង់​​ត្រូវ​​គេ​​សុំ​​សាច់​​ទេ!



កញ្ញាម្នាក់ត្រលប់មកផ្ទះ រត់សំដៅរកម្តាយ អួតប្រាវៗថាៈ
- ម៉ាក់ៗ! ម៉ាក់ដឹងទេ ថ្ងៃនេះ នាយកក្រុមហ៊ុនកូន គាត់ទទួលកូនធ្វើជាកូនចិញ្ចឹមហើយណា៎!
- ម្តាយដកដង្ហើមធំៗ រួចនិយាយៈ តាមពិសោធន៍របស់ម៉ាក់ ទៅលើលោកីយ៍នេះ គេចិញ្ចឹមសត្វអ្វីក៏ដោយ ចុងក្រោយ គឺនឹងសុំ
សាច់សាច់វាហើយ!
-!!!

ទុកឲ្យខ្ញុំវិញ!

  ថ្ងៃពុធ ទី29 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 10:26


បុរសជាប្តីរត់ត្រហេបត្រហប ដៃបីប្រពន្ធមកជួបវេជ្ជបណ្ឌិត។
- លោកវេជ្ជបណ្ឌិតៗ! មេត្តាជួយប្រពន្ធខ្ញុំផង... នាងសន្លប់ហើយ!
- បាទៗ! ដាក់ចុះមក ចាំខ្ញុំពិនិត្យមើល។
- យ៉ាងម៉េចហើយ លោកគ្រូពេទ្យ?
- អូ! មិនអីទេ គាត់គ្រាន់តែអស់កម្លាំងពេក ចាំខ្ញុំទះ ២-៣ កំភ្លៀង នាងនឹងដឹងខ្លួនហើយ!
- ត្រូវទះឬលោក?!
- ពិតហើយ! ម៉េចស្រឡាញ់ អាណិតប្រពន្ធឬ?
- ទេៗ! ប៉ុន្តែសុំលោកទុកឲ្យខ្ញុំ ជាអ្នកធ្វើ ព្រោះរង់ចាំឱកាសបែបនេះ យូរយារមកហើយ!
- !!!