Monday, March 19, 2012

អ្នកណារឹងរួស​ជាងអ្នកណា?


នៅថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី។ ក្រោយ​ពីសែន​​ដូនតា​រួច បុរស​​ជន​បទ​​ម្នាក់​​ជិះ​ម៉ូតូ​​មក​លេង​ទី​ក្រុង​។ ពេល​​ចូល​ជិត​ដល់​​ទី​ក្រុង ក៏​ឃើញ​ប៉ូលីស​ចរាចរ​ គាត់​ក៏​បង្កើន​ល្បឿន​​បន្ថែម។ ឃើញដូច្នេះ​ ប៉ូលីស​សង្ស័យ​ក៏ឡើង​ម៉ូតូ​ប្រដេញតាម។ ពេល​តាមទាន់​ ក៏ត្រួតពិនិត្យ​លិខិតស្នាម រួចពោលថាៈ
- អ៊ុំឯងពិតជារឹងរួសមែន! អ៊ុំគ្មានអ្វីខុសសោះ ហេតុដូចម្តេច​បានជាឃើញខ្ញុំ អ៊ុំ​បើកលឿនដូច្នេះ ហើយពេលខ្ញុំ​ធ្វើសញ្ញាឲ្យឈប់ អ៊ុំមិនចង់ឈប់ទៀត។

- មិនដឹងអ្នកណារឹងរូសជាងអ្នកណាទេ! ថ្ងៃចូលឆ្នាំ​ដំបូង​ គ្មាន​អ្នកណា​ចង់ជួបគ្នា​លោកឲ្យស៊យពេញ១ឆ្នាំនោះ។ ខ្ញុំឃើញ​លោក ខំបើកគេច​ប៉ុណ្ណឹងហើយ លោកឯងនៅតែ​ដេញតាម​ទៀត។ ពិតជាស៊យ​ពេញ១ឆ្នាំហើយខ្ញុំ!!!

0 comments:

Post a Comment