Friday, March 2, 2012

គ្មានខួរក្បាលទេ!




ក្នុងការជជែកវែកញែកមួយ អំពីវិទ្យាសាស្រ្តអរូបីយ៍ សាស្រ្តាចារ្យម្នាក់ផ្តើមមតិៈ តើមានអ្នកណាដែលមានវត្តមាននៅទីនេះ
ធ្លាប់បានឃើញព្រះដែរ ឬទេ?
គ្មានឮសូរសម្លេងឆ្លើយតប សាស្រ្តាចារ្យបន្តសួរៈ
- តើមានអ្នកណាធ្លាប់បានស្ទាបប៉ះព្រះដែរ ឬទេ?
នៅតែបន្តស្ងៀមស្ងាត់ សាស្រ្តាចារ្យសង្កត់ធ្ងន់ៗថាៈ
- តើមានអ្នកណាដែលឮសម្លេងព្រះទេ?
គ្មានអ្នកឆ្លើយតបដដែល សាស្រ្តាចារ្យរូបនេះ បូកសរុបៈ
- ដូច្នេះមានន័យថាៈ នៅលើលោកនេះ គឺគ្មានព្រះទេ!
ស្រាប់តែមានបុរសម្នាក់ ងើបឈរឡើង រួចពោលថាៈ
- តើមានអ្នកណាដែលឃើញសំណុំខួរក្បាលរបស់លោកសាស្រ្តាចារ្យទេ? មានអ្នកណាដែលបានស្ទាបខួរក្បាលរបស់លោក
សាស្រ្តាចារ្យទេ ហើយធ្លាប់ឮសម្លេងរបស់សំណុំខួរនោះដែរ ឬទេ?
...គ្មានសម្លេងឆ្លើយតប។ បុរសរូបនេះ បូកសរុបថាៈ
- បើដូច្នេះ យើងអាចសន្និដ្ឋានថា លោកសាស្រ្តាចារ្យជាទីគោរព ពុំមានខួរក្បាលទេ!
-!!!

0 comments:

Post a Comment