Monday, March 19, 2012

សញ្ញាសម្ងាត់!


ប្តីប្រពន្ធ​ ២នាក់ មានកូនស្រី៣។ ពួកគាត់​ចិញ្ចឹម​បី​បាច់​​ថែទាំ និង​ស្រ​ឡាញ់​​កូនៗ​យ៉ាង​ខ្លាំង។ លុះ​ដល់​​វ័យ​​​រៀប​​ការ​ បង​ប្អូន​ស្រី​ ៣​នាក់ បាន​ស្រុះ​ស្រួល​​រៀប​​ការ​​ក្នុង​ថ្ងៃតែមួយ។
បន្ទាប់ពីរៀបការ​ហើយភ្លាម ប្តីប្រពន្ធ​ទាំងពីរ ក៏បាន​ហៅកូនស្រី​មកជួប​ មុន​ពេលពួកគេ​ធ្វើដំណើរទៅក្រេប​ទឹកឃ្មុំ។ អ្នកទាំងពីរ​បានផ្តែផ្តាំ​កូនៗថាៈ ពេលទៅហើយ មានរឿងអ្វី​ កូនត្រូវផ្តល់សញ្ញាសម្ងាត់​​តាមរយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើទំព័រ​ កាសែតណា!។

៣ថ្ងៃក្រោយ ក៏ទទួលបាន “សញ្ញាសម្ងាត់” កូនស្រីទី១ ផ្ញើសារ​ខ្លីថាៈ “STAR CRUISE” ។ ប្តីប្រពន្ធ​ ២នាក់ នាំគ្នា​យក​កាសែត​មកមើល​ត្រង់​ទ័ព័រ​ផ្សាយពាណិជ្ជកម្ម​ ឃើញសរសេរថាៈ

- STAR CRUISE ជានាវាចរណ៍ៈ ធំ ទូលាយ ខ្លាំងក្លា ល្បឿនលឿន​ និងសេវាកម្ម​ល្អគាប់ចិត្ត។ ពួកគាត់​សប្បាយចិត្តណាស់!

- ៥ថ្ងៃក្រោយ ក៏ទទួលបាន​ “សញ្ញាសម្ងាត់” របស់កូនស្រីទី២ សរសេរថាៈ NESCAFE ។ បើកទ័ព័រផ្សាយពាណិជ្ជកម្ម​មើល​ឃើញថាៈ

- NESCAFE ឱជារស​ដ៏អស្ចារ្យ​ ដល់ដំណក់​ចុងក្រោយ!

៧ក្រោយ​ ក៏ទទួល​បានសាររបស់​កូនស្រីពៅ​ ដែល​សមណព្វចិត្តជាងគេៈ

- CATHAY PACIFIC ។ បកប្រែតាមទ័ព័រ​ពាណិជ្ជកម្ម​សរសេរថាៈ សេវាកម្ម​ ៧ថ្ងៃ មួយសប្តាហ៍​ ៣ជើង ហោះហើរ​ក្នុង១ថ្ងៃ។

ស្តី្រជាប្រពន្ធស្រែកៈ ពុទ្ធោ! ពុកវា ហៅឡានពេទ្យ​ឲ្យលឿនឡើង!!!

0 comments:

Post a Comment