Friday, March 2, 2012

ទុកឲ្យខ្ញុំវិញ!

  ថ្ងៃពុធ ទី29 ខែ​កុម្ភៈ ឆ្នាំ2012 ម៉ោង 10:26


បុរសជាប្តីរត់ត្រហេបត្រហប ដៃបីប្រពន្ធមកជួបវេជ្ជបណ្ឌិត។
- លោកវេជ្ជបណ្ឌិតៗ! មេត្តាជួយប្រពន្ធខ្ញុំផង... នាងសន្លប់ហើយ!
- បាទៗ! ដាក់ចុះមក ចាំខ្ញុំពិនិត្យមើល។
- យ៉ាងម៉េចហើយ លោកគ្រូពេទ្យ?
- អូ! មិនអីទេ គាត់គ្រាន់តែអស់កម្លាំងពេក ចាំខ្ញុំទះ ២-៣ កំភ្លៀង នាងនឹងដឹងខ្លួនហើយ!
- ត្រូវទះឬលោក?!
- ពិតហើយ! ម៉េចស្រឡាញ់ អាណិតប្រពន្ធឬ?
- ទេៗ! ប៉ុន្តែសុំលោកទុកឲ្យខ្ញុំ ជាអ្នកធ្វើ ព្រោះរង់ចាំឱកាសបែបនេះ យូរយារមកហើយ!
- !!!

0 comments:

Post a Comment